លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដែល្លី និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ដែលនឹង ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមករា ឆ្នាំ២០១៨ ។យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់លោក គឺតបតាមការអញ្ជើញរបស់ លោក ណារិន ដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា។
ប្រភព៖ដើមអំពិល
https://goo.gl/1pwkdK