ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បឹងកក់ បានដាក់ញត្តិជាថ្មីដើម្បីស្នើសុំឲ្យអាជ្ញាធរក្រុងភ្នំពេញ ដោះស្រាយបញ្ចប់ជម្លោះដីធ្លីឲ្យអស់នៅភូមិ២២ ក្នុងតំបន់បឹងកក់ និងស្នើសុំឲ្យអាជ្ញាធរក្រុងភ្នំពេញ ជួយអន្តរាគមន៍ឲ្យតុលាការដោះលែងតំណាងពួកគេ គឺអ្នកស្រី ទេព វន្នី។ ពលរដ្ឋមានជម្លោះដីធ្លីអះអាងថា មន្ត្រីសាលាក្រុងភ្នំពេញសន្យាថា នឹងយកញត្តិរបស់ពួកគេបញ្ជូនទៅអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង តាមសំណើរបស់ពលរដ្ឋនៅភូមិ២២ ក្នុងតំបន់បឹងកក់។
ប្រភព៖RFA
https://goo.gl/vavMTi