លោកចៅក្រម អ៊ី ឋាវរៈ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសតែប្រមាណកន្លះម៉ោង នៅព្រឹកថ្ងៃទី ២៥ ខែមករានេះ និង ប្រកាសសាលក្រមតែម្តងនៅ ចំពោះមុខលោកមេធាវី គី តិច តំណាងឲ្យនាយករដ្ឋមន្ត្រីនិងអវត្តមានពីភាគីចុងចោទគឺលោក លឺ ឡាយស្រេង ដែលកំពុងភៀសខ្លួនរស់នៅក្រៅប្រទេស។លោក លឺ ឡាយស្រេង ត្រូវបានតុលាការសម្រេចផ្តន្ទាទោសនៅថ្ងៃនេះ ពីបទបរិហាកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង តម្រូវឲ្យសងជំងឺចិត្តចំនួន ៥០០ លានរៀល ទៅដើមបណ្តឹង ព្រមទាំងបង់ពិន័យ ៨ លានរៀលចូលថវិការដ្ឋ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://goo.gl/9N5BHv