រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសឥណ្ឌា បញ្ជូនអ្នកអង្កេតការណ៍បោះឆ្នោតមកកម្ពុជា។ លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យប្រទេសឥណ្ឌា បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន ទៅពិនិត្យ និងតាមដានអំពីការបោះឆ្នោត នៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយសារឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចវាយតម្លៃបានអំពីការបោះឆ្នោត នៅកម្ពុជាអំពីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងពេលបោះឆ្នោតខាងមុខនេះ។
ប្រភព៖RFA
https://goo.gl/aEn7YM