សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ នេះ នឹងនាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង មកចូលរួមសវនាការក្នុងសំណុំរឿងសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោង ៨ព្រឹក។នេះជាលើកទីមួយហើយដែលតុលាការបានអនុញ្ញាតឱ្យមានវត្តមានលោក កឹម សុខា ចូលរួមនីតិវិធីសវនាការចំពោះមុខតុលាការ ដោយហេតុថា កន្លងមកក្រុមមេធាវីបានស្នើសុំគ្រប់មធ្យោបាយតាមផ្លូវច្បាប់ ប៉ុន្តែតុលាការមិនដែលយល់ព្រមតាមសំណើម្ដងណាឡើយ។
ប្រភព៖RFA
https://goo.gl/DcBmg7