អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ស្នើឱ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានប្រើប្រាស់ រូបសញ្ញា (Logo) រដ្ឋសភា លើលិខិតផ្សេងៗ។ ការស្នើសុំនេះ ក្រោយដែលសមាជិក រដ្ឋសភាគណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីពេលថ្មីៗនេះ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម ក្នុងរបបសាធារណរដ្ឋខ្មែរ និងជាអ្នកជំនាញព្រំដែន ដោយបានប្រើប្រាស់លិខិត ទម្រង់ជាអ្នកតំណាងរាស្ត្ររដ្ឋសភា ដដែល។
ប្រភព៖RFA
https://goo.gl/47p4v1