លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារជិត៥ខែមកហើយនោះ បានចូលរួមសវនាការនៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨នេះ។ សមត្ថកិច្ច ដឹកលោក មកពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនេះ។ក្រុមមេធាវី ដែលការពារក្តីឲ្យលោក កឹម សុខា ក៏ចូលរួមសវនាការដែរ។ ការបើកសវនាការរបស់សាលាឧទ្ធរណ៍ គឺធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី ដែលសុំឲ្យលោក កឹម សុខា រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។
ប្រភព៖ថ្មីៗ
https://goo.gl/vjojSN