យោងតាមលិខិតរដ្ឋសភា ផ្ញើជូនលោក ស ខេង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា អតីតតំណាងរាស្រ្តរដ្ឋសភា បានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា នីតិកាលទី៥ ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។លិខិតបន្តថា “ប៉ុន្តែកន្លងមកថ្មីៗនេះ មានអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានលួចប្រើប្រាស់នូវរូបសញ្ញារដ្ឋសភាលើលិខិតផ្សេងៗដែលរំលោភរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត”។
ប្រភព៖ដើមអម្ពិល
http://bit.ly/2DRuehq