រដ្ឋមន្ត្រីក្រសួងព័ត៌មានរំពឹងថា នៅពេលសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នឹងលែងមានការចោទគ្នាទៅវិញទៅមកជុំវិញការលាក់បាំងព័ត៌មាននានារវាងរដ្ឋាភិបាល និងអ្នកសារព័ត៌មានក៏ដូចជាអង្គការសង្គមស៊ីវិលជាដើម។ ក្ដីរំពឹងរបស់លោករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាបញ្ចប់លើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅថ្ងៃពុធទី៣១មករានេះ។
ប្រភព៖RFI
http://bit.ly/2GDkf1a