លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ មានមនុស្សមួយចំនួន បានសម្តែងការព្រួយបារម្ភ ពីវត្តមានរបស់អ្នកវិនិយោចិន នៅក្នុងប្រទេសកម្ពុជា ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារ ទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកហ៊ុន សែន បានចោទជាសំណួរថា នៅពេលមានការវិនិយោគយ៉ាងច្រើន សន្ធឹកសន្ធាប់មកកម្ពុជា តើធនធានមនុស្សរបស់យើងមាន គ្រប់គ្រាន់ដើម្បីដោះស្រាយ ឲ្យគេហើយឬនៅ? ។
ប្រភព៖ដើមអម្ពិល
http://bit.ly/2Fx7GTK