លោក សឺន ស៊ូប៊ែរ្តិ៍ បានឱ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី១ ខែកុម្ភៈ ថា បើទោះបីជាក្រសួងមហាផ្ទៃ បានបដិសេធពាក្យសុំរំលាយគណបក្សសិទ្ធិមនុស្សក៏ដោយ ក៏លោកចាត់ទុកថា គណបក្សនេះបានរំលាយហើយដែរ។ លោកថា មូលហេតុដោយសារតែគណៈកម្មាធិការបក្សសិទ្ធិមនុស្សបានឯកភាពគ្នារំលាយតាំងពីយូរណាស់មកហើយ ក៏ប៉ុន្តែដោយសារមានការជាប់គាំងមួយរយៈពេល ព្រោះមានសមាជិកក្រុមប្រឹក្សាឃុំមួយចំនួនកូតាពីគណបក្សសិទ្ធិមនុស្ស នៅពុំទាន់ផុតអាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅឡើយនៅពេលនោះ។
ប្រភព៖RFA
https://goo.gl/994mQw