ក្រសួងមហាផ្ទៃ នៅមិនទាន់ទទួលយកសំណើសុំរំលាយគណបក្សសិទ្ធិមនុស្ស នៅឡើយទេ ដោយអះអាងថា សំណើសុំរំលាយគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី ២៨ មករា នៅមិនទាន់បំពេញតាមនីតិវិធីត្រឹមត្រូវ ដូចមានចែងនៅក្នុងលក្ខន្តិកៈគណបក្ស។ លក្ខន្តិកៈគណបក្សសិទ្ធិមនុស្ស បានតម្រូវឲ្យគណបក្សនេះ ដាក់ជូនអង្គសមាជបោះឆ្នោត តាមសម្លេងគាំទ្រ ២ភាគ៣ ជាមុនសិន។ ប៉ុន្តែប្រធានគណបក្សនេះបានអះអាងថា មិនអាចរកសមាជិកធ្វើសមាជបានទេ។
ប្រភព៖RFI
https://goo.gl/wcgL8t