មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នកវិភាគស្ថានការណ៍នយោបាយ យល់ថា រដ្ឋាភិបាលធ្វើច្បាប់មិនស្របតាមកាលៈទេសៈ ព្រោះប្រទេសកម្ពុជាពុំទាន់ត្រូវការប្រញាប់ឲ្យមានច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ក្នុងគ្រាដែលប្រទេសមួយនេះ មានរដ្ឋធម្មនុញ្ញមួយរួចទៅហើយនោះទេ។ ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងសប្ដាហ៍នេះ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌផ្ដន្ទាទោសបុគ្គលណាដែលតុលាការរកឃើញថា មានកំហុសប្រមាថព្រះមហាក្សត្រឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ ២.៥០០ដុល្លារ។
ប្រភព៖RFA
https://goo.gl/k18E7X