៥ខែមកហើយដែលការិយាល័យរបស់កាសែតជាភាសាអង់គ្លេស The Cambodia Daily ត្រូវបានបិទ ដោយសារតែមិនបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ តាមច្បាប់របស់ប្រទេសកម្ពុជា។ ក្រៅតែពីបានបិទការិយាល័យហើយ សារព័ត៌មានដែលបានដំណើរការ ២៥ឆ្នាំនៅកម្ពុជានេះ ក៏ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បិទគេហទំព័រ (website) មិនឲ្យមហាជនបើកឃើញផងដែរ។ យ៉ាងណាក៏ដោយទំព័រហ្វេសប៊ុក (Facebook) និងធ្វេតធ័រ (Twitter) នៅតែបង្ហាញខ្លួនលើបណ្តាញសង្គមដដែល។
ប្រភព៖RFI
https://goo.gl/wPS9ge