តុលាការកំពូលកំណត់យកថ្ងៃសុក្រទី៩ កុម្ភៈ ខាងមុខនេះដើម្បីបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោក ជូង ជូងី មេធាវីការពារក្ដីលោក អ៊ុំ សំអាន ឲ្យអាស៊ីសេរីដឹងថា លោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីការពារឲ្យកូនក្តីរបស់លោករួចផុតការចោទប្រកាន់ពីតុលាការ។ ប៉ុន្តែ ការសម្រេចយ៉ាងណា នោះ លោកថា គឺអាស្រ័យ លើឆន្ទានុសិទ្ធិរបស់តុលាការ៖ «ក្នុងតួនាទីវិជ្ជាជីវៈរបស់ខ្ញុំ ខ្ញុំខំឲ្យអស់ពីបច្ចេកទេសក្នុងការពារសិទ្ធិរបស់គាត់ (លោក អ៊ុំ សំអាន»។
ប្រភព៖RFA
https://goo.gl/8cdhJ6