នៅព្រឹកនេះ លោកឈឹម ផលវរុណ សហអ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជា បានចូលទៅបំភ្លឺក្នុងនាមជាសាក្សីក្នុងរឿងក្តីក្បត់ជាតិរបស់លោកកឹម សុខា តាមការកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះសាក្សីរូបនេះ លោកកឹម សុខា តាមរយៈមេធាវីបានអះអាងថា លោកគ្មានសង្ឃឹមនឹងទទួលបានយុត្តិធម៌ទេដោយលោកចាត់ទុកលោកឈឹម ផលវរុណមិនមែនជាមនុស្សកណ្តាលឡើយ ដោយហេតុថាតែងតែវាយប្រហារលើរូបលោកជារឿយៗនាពេលកន្លងមក។
ប្រភព៖RFI
https://goo.gl/ewNpP3