នៅវេលាថ្ងៃត្រង់ទី០៦ ខែកុម្ភៈ នេះលោក ឈឹម ផលវរុណ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ចប់ការផ្តល់ចម្លើយ ជូនលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ។លោក ឈឹម ផលវរុណ អះអាងប្រាប់ ក្រុមអ្នកសារព័ត៌មានថា លោកផ្តល់ចម្លើយតែការពិតប៉ុណ្ណោះ ពាក់ព័ន្ធដែលលោក កឹម សុខា ធ្លាប់ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។ ក្រៅពីនេះ លោកសុំមិនធ្វើអធិប្បាយទេ ព្រោះប៉ះពាល់ការស៊ើបអង្កេត របស់តុលាការ។
ប្រភព៖ដើមអម្ពិល
https://goo.gl/TEM15n