មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាម (Telegram) របស់លោក នៅថ្ងៃទី៦ ខែកុម្ភៈ ថា គ្មានជនណា បរទេសណា រួមទាំងពួកសមាជិកសភាប្រឆាំងអាស៊ានផង មានសិទ្ធិនិយាយរិះគន់ការធ្វើវិសោធនកម្មច្បាប់របស់កម្ពុជាទេ។ លោកថា មានតែក្រុមប្រឹក្សាធម្មនុញ្ញទេដែលមានសមត្ថកិច្ចសន្និដ្ឋានលើការធ្វើច្បាប់ និងធ្វើវិសោធនកម្មច្បាប់ថា ស្រប ឬ មិនស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
ប្រភព៖RFA
https://goo.gl/ruPBNd