ក្រោយពីសហភាព អន្តរសភា (IPU) ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបក្សប្រឆាំង ដំណើរការឡើងវិញ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា ការសន្និដ្ឋានរបស់សភាIPU មកលើសភាពការណ៍កម្ពុជា មិនបានផ្សារ ភ្ជាប់ នឹងតថភាពសង្គមរបស់កម្ពុជានោះទេ ដោយសារតែគណបក្សប្រឆាំង ដែលត្រូវបាន រំលាយ ដោយតុលាការកំពូល គឺបណ្តាលមកពីប្រព្រឹត្តបទល្មើសក្បត់ជាតិ ឃុបឃិតជាមួយបរទេស ចង់បំផ្លាញ ប្រទេសជាតិខ្លួនឯង ។
ប្រភព៖ដើមអម្ពិល
https://goo.gl/P8m6sa