លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមរយៈបណ្តាញសង្គមតេឡេក្រាមថា យ៉ាងណាម៉ិញ អតីតៈបក្សប្រឆាំង ដែលត្រូវបានរំលាយរួចហើយ ដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ គឺអាស្រ័យដោយទង្វើល្មើស ប្រឈមនឹងមាត្រា ៦ ថ្មី២ មាត្រា ៧ ថ្មី មាត្រា ៣៨ថ្មី និងមាត្រា ៤៤ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ។ រាជរដ្ឋាភិបាលកម្ពុជា និងអ្នកដទៃ មិនបានបង្កើតបទល្មើសឲ្យអតីតៈបក្សប្រឆាំងនេះទេ គឺសាម៉ីបក្សប្រឆាំង ជាអ្នកបង្កើតបទល្មើសដោខ្លួនឯង ត្រូវទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់ ។ នេះហើយហៅថានីតិរដ្ឋ ។
ប្រភព៖ដើមអម្ពិល
https://goo.gl/QLGTqk