មន្ត្រីគណបក្សប្រឆាំង ប្រតិកម្មនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា ពលរដ្ឋមិនចង់សាកល្បង ឲ្យមានការផ្លាស់ប្ដូររបបនោះទេ។ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៥ ខែកុម្ភៈ ថា ពលរដ្ឋកម្ពុជា មិនចង់ផ្លាស់ប្ដូរអ្វីទៀតទេ ដោយសារ សព្វថ្ងៃពលរដ្ឋបានរស់នៅសុខស្រួលហើយ។ លោក ហ៊ុន សែន បន្តថាពលរដ្ឋខ្មែរ សប្បាយរីករាយក្នុងការរស់នៅជួបជុំក្រុមគ្រួសារ និងមានឱកាសគ្រប់យ៉ាង។
ប្រភព៖RFA
https://goo.gl/jq3BtA