គណបក្សសង្គ្រោះជាតិ ប្រកាសយ៉ាងដាច់អហង្ការមិនគាំទ្រចំពោះការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។ គណបក្សនេះអំពាវនាវដល់គណបក្សប្រជាជនកម្ពុជា ឲ្យបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន ដោយឈរលើស្មារតីរួបរួម និងផ្សះផ្សាជាតិ ដើម្បីធ្វើយ៉ាងណាបង្កើតឲ្យមាននូវបរិយាកាសនយោបាយល្អប្រសើរឡើងវិញដូចក្នុងអំឡុងឆ្នាំ២០១៥ ឆ្ពោះទៅរកការរៀបចំការបោះឆ្នោតមួយដោយសេរី យុត្តិធម៌ និងស្មើភាព។
ប្រភព៖RFA
https://goo.gl/42s9ta