នៅថ្ងៃទី ១០កុម្ភៈ មូលនិធិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ the Heritage Foundation បានចេញផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៨ ដោយបានបង្ហាញថា ចំណាត់ថ្នាក់សេរីភាពសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះពីលេខ ៩៤ ទៅដល់លេខ ១០១។ ហើយបើគិតពីពិន្ទុសេរីភាពសេដ្ឋកិច្ចក្នុងតំបន់វិញ គឺកម្ពុជាស្ថិតនៅក្នុងចំណាត់លេខ ២២ ក្នុងចំណោម ៤៣ប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរបាយការណ៍ដដែល ពិន្ទុសេរីភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៨ ធ្លាក់ចុះ០.៨ពិន្ទុ បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដោយសារតែភាពទន់ខ្សោយនៃសិទ្ធិអចលទ្រព្យ សេរីភាពការងារ សុខភាពសារពើពន្ធ ហើយក្នុងនោះក៏បូករួមនឹងប្រព័ន្ធតុលាការមិនឯករាជ្យផងដែរ។
ប្រភព៖RFI
https://goo.gl/Pjj7np