សាលាដំបូងខេត្តកោះកុងនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដោះលែងសកម្មជនការពារបរិស្ថានពីរនាក់របស់អតីតអង្គការមាតាធម្មជាតិ គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ដែលបានរងការចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល» និង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយដែលបានទទួលការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំកាលពីចុងខែមករាឆ្នាំ ២០១៨ តែទោសរបស់ពួកគេត្រូវបានព្យួរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង និងមេធាវីការពារកី្តសកម្មជនទាំងពីរ។
ប្រភព៖VOA
https://goo.gl/bPCD3C