ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ជាថ្មីថា ខ្លួន ជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ហើយត្រូវប្រកាន់ជំហរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ការប្រកាសជំហរបែបនេះរបស់គ.ជ.ប គឺធ្វើឡើងក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា មិនគាំទ្រការរៀបចំបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២0១៨។
ប្រភព៖ថ្មីៗ
https://goo.gl/J4QSmJ