ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Oh Nak Young ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានបញ្ជាក់ថា ការរីកលូតលាស់របស់កម្ពុជា គឺមានការចូលរួម ចំណែកយ៉ាងច្រើនពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ កម្ពុជាពេញចិត្តនិងអរគុណ យ៉ាងខ្លាំង ចំពោះការជួយសម្របសម្រួល យកចិត្តទុកដាក់ពីរដ្ឋាភិបាលកូរ៉េ ចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េ ដែលបាននាំមកនូវប្រាក់ចំណូល យ៉ាងច្រើនសម្រាប់អភិវឌ្ឍន៍ សង្គមគ្រួសារនៅកម្ពុជា ។លោកថា “ អបអរសាទរនិងស្វាគមន៍ផងដែរចំពោះដំណើរការ សាងសង់អគារ៤២ជាន់ឡើងវិញ ដែលបានទុកចោលអស់រយៈពេល ដ៏យូរមកហើយនោះ”។
ប្រភព៖ដើមអម្ពិល
http://bit.ly/2EDRbZS