ប្រពន្ធ និងកូនៗរបស់លោកបណ្ឌិត កែម ឡី ត្រូវបានរដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី ផ្តល់សិទ្ធិជ្រកកោន ក្រោយពីអ្នកស្រីបានភៀសខ្លួនពីកម្ពុជា ទៅរស់នៅប្រទេសថៃ អស់មួយរយៈពេលធំ បន្ទាប់ពីស្វាមីត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតបូកគោ។បើតាមបណ្តាញសង្គមហ្វេសប៊ុករបស់អតីតសកម្មជន គណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះថា Kakrona Pov បានបង្ហោះសារ និងរូបថតភរិយាព្រមទាំងកូនៗ របស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រភព៖ដើមអម្ពិល
http://bit.ly/2HwhLCb