លោក សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram បញ្ជាក់ថា "នៅក្នុងជំនួបជាមួយឯ.ឧ ឧប ហោ ណាំហុង នាទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី ឯ.ឧ ហ្សូល សែមជែន ឧបនាយករដ្ឋមន្ត្រីហុងគ្រី បានអះអាងថា ប្រទេសហុងគ្រីនៅតែគាំទ្រដល់កម្ពុជា ទាំងផ្លូវការនិងក្រៅផ្លូវការ សម្រាប់បញ្ហានានា ដែល ទាក់ទងនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបមកលើកម្ពុជា ជាពិសេសមិនគាំទ្រការដាក់ ទណ្ឌកម្មណាមួយមកលើកម្ពុជា"។
ប្រភព៖ដើមអម្ពិល
http://bit.ly/2Hwg8Eu