អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានដាក់ចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងប្រទេសដែលមាន«នីតិរដ្ឋ» តិចតួចក្នុងចំណោមប្រទេស១១៣ នៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០១៧-២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងយុត្តិធម៌ពិភពលោកដែលបានចេញផ្សាយឲ្យដឹងពីសន្ទស្សន៍នីតិរដ្ឋកាលពីចុងខែមករា ឆ្នាំ២០១៨។ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានច្រានចោលរបាយការណ៍នេះ។
ប្រភព៖VOA
http://bit.ly/2Cb2LKv