ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅតំបន់វត្តទឹកថ្លា នៅព្រឹកថ្ងៃទី២១ កុម្ភៈ លោក ហ៊ុន សែន បាននិយាយថា រាល់បញ្ហាថៅកែរោងចក្ររត់ចោល ដោយមិនបានបើកប្រាក់ខែឲ្យកម្មករនោះ ក្រសួងការងារ ត្រូវយកថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅដោះស្រាយបញ្ហាពួកគេជាមុនសិន ដើម្បីកុំឲ្យកម្មករឡើងមកតវ៉ាលើបញ្ហានេះ។ បើតាមប្រមុខរដ្ឋាភិបាល ក្រោយពីដោះស្រាយបញ្ហាប្រាក់ខែកម្មករហើយ ទ្រព្យសម្បត្តិរោងចក្រដែលនៅសេសសល់នោះ ក្រសួងការងារ អាចដោះស្រាយតាមនីតិវិធីដោយការដាក់លក់ឡៃឡុងរោងចក្រជាដើម។
ប្រភព៖ថ្មីៗ
http://bit.ly/2EHJJsL