លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្ពុជាទទួលបានការវាយតម្លៃវិជ្ជមានយ៉ាងខ្លាំងក្នុងអំឡុងការវាយតម្លៃប្រចាំឆ្នាំមួយជាមួយតំណាងអង្គការសហប្រជាជាតិ បើសូម្បីខណៈអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍រិះគន់ការធ្វើវិសោធនកម្មច្បាប់នាពេលថ្មីៗក៏ដោយ។លោកនាយករដ្ឋមន្ត្រីបានថ្លែងលើហ្វេសប៊ុកបន្ទាប់ពីកិច្ចជំនួបនេះ ដោយប្រកាសថា តំណាងប្រចាំអង្គការសហប្រជាជាតិ លោកស្រី Claire Van der Vaeren បានសរសើររដ្ឋាភិបាលលោកដោយ «លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា»។
ប្រភព៖ភ្នំពេញប៉ុស្តិ៍