ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័តលើសំណើនៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលដាក់ទោសទណ្ឌជនណាប្រមាថព្រះមហាក្សត្រ និងសេចក្ដីព្រាងច្បាប់មួយចំនួនទៀត នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ដោយគ្មានកែប្រែពាក្យពេចន៍សូម្បីតែមួយម៉ាត់។ បណ្ដាញសង្គមស៊ីវិលជាតិ និងអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ចោទប្រកាន់ការអនុម័តនេះ ថា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងស្នើបដិសេធចោលនូវសេចក្ដីវិសោធនកម្មនេះទាំងស្រុង។
ប្រភព៖RFA
http://bit.ly/2omEaZO