ក្រុមប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ប្រកាសថា ពួកគាត់នឹងកាន់តែនាំគ្នាធ្វើរូបទីងមោងលោក ហ៊ុន សែន និងដុតរូបទីងមោងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាពាក់កណ្ដាលខែមីនា ខាងមុខ។ការប្រកាសបែបនេះ ជាការឆ្លើយតបភ្លាមៗ ទៅលោក ហ៊ុន សែន ដែលប្រកាសព្រមានពលរដ្ឋខ្មែរនៅអូស្ត្រាលី នៅក្នុងពិធីជួបជុំកម្មករនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ថា លោកនឹងតាមវាយដល់ផ្ទះចំពោះអ្នកណាហើយធ្វើរូបលោកជាទីងមោងហើយដុតចោលនោះ។
ប្រភព៖RFA
http://bit.ly/2BKai1W