កាលពីសប្ដាហ៍មុន ចលនាសង្គ្រោះជាតិបានប្រកាសអំពាវនាវឲ្យពលរដ្ឋទាំងអស់ ធ្វើពហិការកុំឲ្យទិញទឹកសុទ្ធវីតាល់ ប្រើប្រាស់ ។ ហើយនៅសប្ដាហ៍នេះ ចលនាសង្គ្រោះជាតិនឹងប្រកាសបន្ថែមទៀត គឺទឹកសុទ្ធ អារុណា (Aruna) ។អគ្គលេខាធិការ នៃចលនាសង្គ្រោះជាតិ ប្រចាំនៅសហរដ្ឋអាមេរិក លោក រី គា មានប្រសាសន៍ កាលពីថ្ងៃពុធ ទី២១ កុម្ភៈ ថា យុទ្ធនាការនេះ បានទទួលជោគជ័យជាបណ្ដើរៗហើយ៖ «នៅតាមសណ្ឋាគារ រួមទាំងវត្តអារាមមួយចំនួនផងដែរ ប្រកាសមិនទិញទឹកសុទ្ធវីតាល់ ឬអារុណានោះទេ ព្រោះទឹកសុទ្ធមានម្ចាស់ គឺ អ្នកស្រី ហ៊ុន ម៉ាណា និងយាយភូ ប៉ុន្តែត្រកូលហ៊ុនភាគច្រើន ដូច្នេះយើងប្រកាសប្រឆាំងទឹកសុទ្ធទាំងពីរក្រុមហ៊ុនហ្នឹង..»។
ប្រភព៖RFA
http://bit.ly/2Fm1cbk