ក្នុងឆ្នាំ២០១៧នេះ ដែលជាឆ្នាំទី៤ នៃអាណត្តិទី៥ របស់រដ្ឋាភិបាល ក្នុងចំណោមគោលនយោបាយចំនួន ១៦ចំណុច ដែលមានសូចនាករច្បាស់លាស់ដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា របបលោក ហ៊ុន សែន បានបរាជ័យក្នុងការសម្រេចឲ្យបានទាំងស្រុង ឬមិនអាចសម្រេចបាននូវគោលនយោបាយដែលខ្លួនបានដាក់ចេញតាមការសន្យានេះ រហូតដល់ទៅ១០ចំណុច។នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ ឬអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី៤ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL)។
ប្រភព៖RFA
http://bit.ly/2Cc7Wdc