របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានចំណងជើងថា “ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឆ្នាំ២០១៧'' បានស្ទង់មតិលើអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ចំនួន ៧៥នាក់ ចាប់ពីចុងឆ្នាំ២០១៧ មក។ ក្នុងរបាយការណ៍នោះ អ្នកសារព័ត៌មាន ៨៣ភាគរយ លើកឡើងថា សេរីភាពសារព័ត៌មានបានធ្លាក់ចុះ ខណៈ ១១ភាគរយទៀតថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដើរតាមផ្លូវត្រូវ។ ក្នុងរបាយការណ៍នោះក៏បានរកឃើញថា អ្នកសារព័ត៌មាន ៦៧ភាគរយ មានអារម្មណ៍ថា ពួកគេគ្មានសេរីភាពពេញលេញក្នុងការរាយការណ៍ព័ត៌មាននោះទេ។
ប្រភព៖RFA
http://bit.ly/2BJTrfJ