មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ CCIM បានចេញផ្សាយរបាយការណ៍មួយថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយឬសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០១៧ ខណៈដែលស្ថានីយ៍វិទ្យុ និងកាសែតឯករាជ្យមួយចំនួន ត្រូវបានបង្ខំឲ្យឈប់ផ្សាយ និងបិទទ្វារ ហើយការគំរាមកំហែងនៅតែបន្តកើតមាន។របាយការណ៍ចេញផ្សាយថ្ងៃទី ២១ ខែកុម្ភៈ CCIM បានស្ទង់មតិលើអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាចំនួន ៧៥ នាក់ ចាប់ពីចុងឆ្នាំ ២០១៧ មក។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2GyxP54