មន្ត្រីមកពីក្រសួងជាច្រើនបានបដិសេធនឹងអត្ថបទមួយដែលភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃចន្ទដែលថា អាល្លឺម៉ង់បានព្យួរទិដ្ឋាការអនុគ្រោះចំពោះដំណើរជាឯកជនដល់មន្ត្រីជាន់ខ្ពស់កម្ពុជា បើទោះជាឯកសារចេញពីរដ្ឋសភាអាល្លឺម៉ង់បានបញ្ជាក់ច្បាស់អំពីចំណាត់ការនេះក្តី។ឯកសារនោះលម្អិតអំពីការឆ្លើយតបនឹងសំណួរពីប្រទេសកម្ពុជាដោយបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចព្យួរការផ្តល់ទិដ្ឋាការនេះ «រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសាររបស់លោកមន្ត្រីយោធាជាន់ខ្ពស់ និង ប្រធានតុលាការកំពូលរបស់កម្ពុជា»។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2EIT8nY