អង្គការតម្លាភាពពិភពលោកនៅថ្ងៃទី២២ កុម្ភៈ នេះ បានឲ្យចំណាត់ថ្នាក់កម្ពុជានៅបាតតារាងជាប់លេខទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០លើពិភពលោក ដែលមានអំពើពុករលួយអាក្រក់ខ្លាំង។ អំពើពុករលួយនៅកម្ពុជាបណ្ដាលមកពីប្រព័ន្ធច្បាប់មានភាពទន់ខ្សោយ ខ្វះតម្លាភាពព័ត៌មានអំពីការចំណូលចំណាយថវិកាជាតិ ខ្វះតម្លាភាពនៃការគ្រប់គ្រងធនធានធម្មជាតិ មានការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្វើទុក្ខបុកម្នេញដល់ក្រុមអង្គការសង្គមស៊ីវិលជាដើម។
ប្រភព៖RFA
http://bit.ly/2sMjQql