មេធាវីរបស់លោក កឹម សុខា ឲ្យដឹងនៅថ្ងៃទី២២ កុម្ភៈ នេះថា តុលាការកំពូលនឹងយកបណ្ដឹងសុំឲ្យលោក កឹម សុខា មកជម្រះក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យកូនក្ដីរបស់លោក មានឱកាសទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។លោកមេធាវី ហែម សុជាតិ បញ្ជាក់ថា ស្ថានភាពជំងឺលោក កឹម សុខា មិនធូរស្រាលឡើយ ហើយត្រូវការវះកាត់ជំងឺឆ្អឹងគាបសរសៃជាបន្ទាន់ ពីព្រោះថា លោក កឹម សុខា ឈឺខ្លាំងមិនអាចគេងបានស្រួលឡើយ គួបផ្សំនិងជំងឺប្រចាំកាយ ដែលលោកមានសម្ពាធឈាមខ្ពស់នោះ។
ប្រភព៖RFA
http://bit.ly/2GDt2Pw