ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនចុះថ្ងៃទី២២ ខែកុម្ភៈនេះថា លោក ប្រាក់ សុខុនបានជួបលោកស្រី Claire Van der Vaeren តំណាងកម្មវិធីអភិវឌ្ឍន៍អ.ស.ប. ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប.នៅកម្ពុជា។ ក្នុងជំនួបនោះ លោកបានប្រាប់អ្នកស្រីថា ក្រុមការងារអ.ស.ប.នៅកម្ពុជា តាមរយៈ«ក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍អង្គការសហប្រជាជាតិ» បានរួមវិភាគទានដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះមានការអភិវឌ្ឍសង្គម កិច្ចគាំពារសង្គម ការអភិវឌ្ឍធនធានមនុស្ស អភិបាលកិច្ចល្អ និងសិទ្ធិមនុស្សជាដើម។
ប្រភព៖VOA
http://bit.ly/2Fm0ue5