ព្រះមហាក្សត្រ នរោត្តម សីហមុនី អមព្រះរាជដំណើរដោយសម្ដេចម៉ែ នរោត្តម មុន្នីនាថ សីហនុ នៅថ្ងៃទី ២២ ខែកុម្ភៈ បានយាងចាកចេញពីប្រទេសដើម្បីទៅ«ពិនិត្យព្រះរាជសុខភាព»ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ខណៈដែលព្រះអង្គបានផ្ទេរព្រះរាជសិទ្ធិ ឲ្យលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលនឹងត្រូវចុះហត្ថលេខា ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី លើវិសោធនកម្មច្បាប់ ដែលមាន ភាពចម្រូងច្រាស ដែលច្បាប់ទាំងនេះ ត្រូវបានអង្គការជាតិ និងអន្តរជាតិចាត់ទុកថា ជាការ«គំរាមកំហែងធ្ងន់ធ្ងរ» និងជា«គ្រោះមហន្តរាយ សម្រាប់សេរីភាព នៃការបញ្ចេញមតិ»នៅកម្ពុជា។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2GEXCsl