លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានស្ដី បន្ទោសចំពោះមន្ត្រីពាក់ព័ន្ធ និងក្រសួងនានា ដែលបណ្ដោយឲ្យមានការ បូមខ្សាច់និង ចាក់ដីចាប់យកធ្វើជាកម្មសិទ្ធិលើតំបន់ព្រៃកោងកាង នៅខេត្តកោះកុង។លោក ហ៊ុន សែន បានថ្លែងស្ដីបន្ទោសធ្ងន់ៗដល់មន្រ្តីរដ្ឋាភិបាលបែបនេះក្រោយពីកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃទី២២កុម្ភៈនេះថា ដីតំបន់ឆ្នេរ និងសហគមន៍ទំហំជាង ១៣ ហិកតាក្នុងដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានគេលក់ឲ្យឧកញ៉ាម្នាក់ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកស៊ីញ៉េទទួលស្គាល់ផងដែរ។
ប្រភព៖ដើមអម្ពិល
http://bit.ly/2FoYlOL