លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ជំរុញដាស់តឿន ឲ្យអាជ្ញាធរទាំងអស់ត្រូវ អនុវត្តន៍ ច្បាប់ មិនត្រឹមធ្វើតែតាមបទបញ្ជានោះទេ។ក្នុងឱកាសអញ្ជើញ បិទសន្និសីទជាតិស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានថ្លែងថា អាជ្ញាធរទាំងអស់ត្រូវចូលរួមខិតខំជាមួយគ្នាក្នុងកិច្ចការអភិវឌ្ឍមូលដ្ឋានដោយមិនចាំបាច់មាន ឬរង់ចាំតែបទបញ្ជាពីលោកនោះឡើយ។
ប្រភព៖ដើមអម្ពិល
http://bit.ly/2CecZd8