ជនជាតិដើមភាគតិចខែត្រភាគឦសាន សម្ដែងការមិនពេញចិត្តចំពោះការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ក្នុងរបបលោក ហ៊ុន សែន ដោយពួកគាត់យល់ថា ការបោះឆ្នោតនេះ គ្មានគូប្រកួត ហើយស្ថាប័ននីតិប្បញ្ញត្តិមួយនេះ បានធ្លាក់ក្នុងកណ្ដាប់ដៃលោក ហ៊ុន សែន ដដែលតែម្នាក់ឯង។ ពួកគាត់បារម្ភថា ស្ថាប័នព្រឹទ្ធសភាដែលមានភារកិច្ចអនុម័តច្បាប់ អាចនឹងបង្កើតច្បាប់ថ្មី និងកែប្រែច្បាប់តាមទំនើងចិត្ត តាមការចង់បានរបស់លោក ហ៊ុន សែន ដើម្បីក្រាញអំណាច និងបង្កគ្រោះថ្នាក់ធំដល់ជោគវាសនាជាតិ និងពលរដ្ឋ។
ប្រភព៖RFA
http://bit.ly/2F6nwYE