ប្អូនបង្កើតរបស់លោកបណ្ឌិត កែម ឡី គឺ លោក កែម រិទ្ធិសិត ប្រកាសនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៤ កុម្ភៈ ថា លោក នឹងបង្កើតគណបក្សនយោបាយថ្មីមួយ ដាក់ឈ្មោះថា គណបក្ស កែម ឡី ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។មន្ត្រីឃ្លាំមើលការបោះឆ្នោតអង្គការខុមហ្វ្រែល (Comfrel) កន សាវាង្ស សរសេរនៅក្នុងមតិ (Comment) នៅលើហ្វេសប៊ុក (Facebook) របស់លោកដោយចោទជាសំណួរថា តើការបង្កើតគណបក្សដាក់ឈ្មោះឯកត្តបុគ្គលនេះ គិតថាទៅរួចទេ? តើមានមើលច្បាប់គណបក្សនយោបាយទេ?
ប្រភព៖RFA
http://bit.ly/2oyfM7p