អ្នកសង្កេតការណ៍ពេញសិទ្ធិ មានចំនួន៤៦២នាក់ ដែលចូលតាមដានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលកំពុងដំណើរនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២0១៨នេះ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា អ្នកសង្កេតទាំងនោះ មកពីអង្គការជាតិ៣៧២នាក់ និងមកពីគណបក្សនយោបាយ៨៣នាក់។ លោក សោម សូរីដា អគ្គលេខាធិការរងរបស់គ.ជ.ប បន្ថែមថា ឯអង្កេតការណ៍៧នាក់ទៀត មកពីស្ថានទូតជប៉ុន និងស្ថានទូតម៉ាឡេស៊ី។
ប្រភព៖ថ្មីៗ
http://bit.ly/2FxY9g4