អតីតមេដឹកនាំបក្សប្រឆាំង និងបក្សនយោបាយមួយផ្សេងទៀតព្រមទាំងសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភ ចំពោះការវិវត្តទៅរកការដឹកនាំតាមបែបប្រព័ន្ធឯកបក្សរបស់ប្រទេសកម្ពុជា ខណៈគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេគណនាថា បានឈ្នះអាសនៈទាំងអស់ចំនួន ៥៨ របស់ស្ថាប័នព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងរបស់ខ្លួន។ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា គណបក្សប្រជាជនគ្រាន់តែគោរពតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតប៉ុណ្ណោះ និងមិនបានប្រកាន់យកប្រព័ន្ធឯកបក្ស ឬរបបផ្ដាច់ការដូចការរិះគន់នានានោះទេ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2FxuNOY