ក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុបពីម្សិលមិញបានអនុម័តលើសេចក្តីសន្និដ្ឋានមួយ ដោយថ្កោលទោសចំពោះ «ដំណើរវិវឌ្ឍន៍នយោបាយនាពេលថ្មីៗដែលមានលក្ខណៈគួរឲ្យបារម្ភ និងការបន្តធ្លាក់ដុនដាបនៃលទ្ធិប្រជាធិបតេយ្យ» ក្នុងប្រទេសកម្ពុជា។លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា កម្ពុជាជាប្រទេសមានអធិបតេយ្យភាពដែលប្តេជ្ញាចំពោះប្រជាធិបតេយ្យ។ «ពួកគេ [ក្រុមប្រឹក្សាសហភាពអឺរ៉ុប] ពិតជាមិនគាំទ្រប្រជាធិបតេយ្យ ប៉ុន្តែពួកគេចង់ឲ្យកម្ពុជាជានិមិត្តរូបរបស់ពួកគេ ដើម្បីអត្ថប្រយោជន៍នយោបាយតំបន់»។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2CoqgQf