លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំអកឲ្យអ្នកដុតរូបទីងមោងលោកថា ជាទង្វើរគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធិភាពអ្វីប៉ះពាល់ដល់រាសីលោកឡើយ។ លោក ហ៊ុន សែន បាននិយាយថា ការដុតរូបទីងមោងនេះ «មិនអាចឲ្យលោកស្លាប់»នោះទេ ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ១៧,៨២៨នាក់ មកពីរោងចក្រសហគ្រាសចំនួន៨ នៅខេត្តកំពង់ស្ពឺ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«ដុតរូបទីមោង មិនអាចឲ្យខ្ញុំងាប់ទេ បើចង់ធ្វើឲ្យខ្ញុំងាប់ មានតែដុតរូបនាគ ព្រោះខ្ញុំកើតឆ្នាំរោង (នាគ) ហើយបើដុតរូបនាគ គឺដុតនាគក្នុងវត្តទៀត ។ បើដុតត្រឹមរូបទីងមោង ខ្ញុំមិនងាប់ទេ»។
ប្រភព៖ថ្មីៗ
http://bit.ly/2EZkFNY